Laguage

Study in Japan Global Network Project in ASEAN

STUDY IN JAPAN

Steps

  • និស្សិតអន្តរជាតិដែលមានបំណងចូលរៀនថ្នាក់ឧត្តមសិក្សានៅប្រទេសជប៉ុន ចាំបាច់ត្រូវបញ្ចប់ការអប់រំផ្លូវការរយៈពេល ១២ ឆ្នាំជាមុន។
  • អ្នកដែលទទួលបានការអប់រំផ្លូវការតិចជាង ១២ ឆ្នាំ ដំបូងត្រូវតែបញ្ចប់ការសិក្សាត្រៀមចូលសកលវិទ្យាល័យរយៈពេល ១ ឫ ២ ឆ្នាំមុននឹងចូលសិក្សាថ្នាក់ឧត្តមសិក្សា។

ចូលសាកលវិទ្យាល័យឬមហាវិទ្យាល័យបណ្តុះបណ្តាលជំនាញជានិស្សិតធម្មតា

  1. STEP1
    ប្រមូល​ព័ត៌​មាន
    ពិនិត្យជំនាញភាសានិងថ្លៃដើមចាំបាច់
  2. STEP2
    ជ្រើសរើសសាលារៀន
    ១២ ខែមុនផ្ញើសម្រាប់ព័ត៌មានសាលានិងទម្រង់ពាក្យសុំ
    បញ្ជាក់ពីតម្រូវការចូលរៀននិងការប្រឡង
  3. STEP3
    ធ្វើតេស្ត
    ធ្វើតេស្តចាំបាច់
    JLPT, EJU, TOEFUL, IELTS, SAT, IP, ។ល។
  4. STEP4
    ដាក់ពាក្យ
    ៦ ~ ៩ ខែមុនបញ្ជូនឯកសារចាំបាច់ទៅសាលារៀន
    បង់ថ្លៃពាក្យសុំ
  5. STEP5
    ប្រលងចូល
    បន្ទាប់ពីឆ្លងកាត់ការពិនិត្យឯកសារ​ ធ្វើសម្ភាសន៍និងប្រលងចូល
  6. STEP6
    ដំណើរការចូលរៀន
    ទទួលបានការអនុញ្ញាតឱ្យចុះឈ្មោះ
    បង់ថ្លៃសិក្សា
  7. STEP7
    ការរៀបចំការធ្វើដំណើរ
    ដាក់ពាក្យសុំទិដ្ឋាការ
    ទិញសំបុត្រយន្តហោះនិងការធានារ៉ាប់រង

Q & A

សូមប្រាប់អំពីដំណើរការចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។

ពិនិត្យតម្រូវការចូលរៀន រួចបង្កើតសំណើស្រាវជ្រាវ និងបញ្ជាក់ឯកសារអ្វីខ្លះដែលត្រូវដាក់ជូន។ ជាទូទៅ អ្នកត្រូវរកគ្រូដោយខ្លួនឯង។ ស្ថាប័នខ្លះតម្រូវឱ្យអ្នកមានការទទួលយកក្រៅផ្លូវការមុនពេលដាក់ពាក្យសុំ ដូច្នេះអ្នកត្រូងបញ្ជាក់រឿងនេះជាមួយស្ថាប័នដែលអ្នកបានជ្រើសរើសឱ្យលឿនតាមដែលអាចធ្វើទៅបាន។
https://www.studyinjapan.go.jp/en/planning/know-schools/graduate-school/

តើខ្ញុំគួរស្វែងរកនិងបញ្ជាក់រយៈពេលដាក់ពាក្យសុំឯកសារចាំបាច់និងការប្រឡងចូលដោយរបៀបណា?

ព័ត៌មានលំអិតនៃដំណើរការដាក់ពាក្យនិងការប្រឡងចូល អាចរកបាននៅលើគេហទំព័ររបស់សាលាឬសេចក្តីណែនាំការចូលរៀន។ នៅពេលដែលអ្នកសំរេចចិត្តលើសាលារៀន សូមពិនិត្យមើលគេហទំព័រឬសេចក្តីណែនាំការចូលរៀន។

JLPT? EJU?

តេស្តសមត្ថភាពភាសាជប៉ុន (JLPT) ត្រូវបានរចនាឡើងដើម្បីវាយតម្លៃនិងបញ្ជាក់ជំនាញភាសាជប៉ុនសម្រាប់អ្នកនិយាយភាសាជប៉ុនដែលមិនមែនជាជនជាតិដើម។ ការប្រឡងចូលសាកលវិទ្យាល័យជប៉ុនសំរាប់និស្សិតអន្តរជាតិ (EJU) ត្រូវបានប្រើដើម្បីវាយតម្លៃថាតើនិស្សិតអន្តរជាតិដែលមានបំណងចុះឈ្មោះចូលរៀននៅថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ​ ឬស្ថាប័នឧត្តមសិក្សាដទៃទៀតនៅក្នុងប្រទេសជប៉ុន មានជំនាញភាសាជប៉ុននិងសមត្ថភាពសិក្សាមូលដ្ឋានដែលត្រូវការដើម្បីសិក្សា នៅតាមស្ថាប័នជប៉ុនទាំងនោះដែរឬទេ។
https://www.studyinjapan.go.jp/en/planning/examination/

(ស្ថាប័នរដ្ឋបាលឯករាជ្យ - អង្គការសេវាកម្មនិស្សិតជប៉ុន)

FAQ (JASSO)