Outline
ក្នុងឆ្នាំ២០២៤សាកលវិទ្យាល័យអូកាយ៉ាម៉ាត្រូវបានក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជប៉ុនប្រគល់ភារកិច្ចអោយបន្តដំណើរការគម្រោង"Global Network Project to Promote Study in Japan (ASEAN Regional Office)"ដោយសារការសម្រេចបាននូវសមិទ្ធផលដ៏ជោគជ័យកាលពីគម្រោងមុន“Study in Japan Global Network Project in ASEAN” នៅឆ្នាំ២០១៩ដល់ឆ្នាំ២០២៣។
គម្រោងថ្មីនេះមានគោលបំណងបង្កើននិស្សិតនៅអាស៊ានចំនួន២.៧ដង(១០៣,៨៦១នាក់) ក្នុងរយៈពេល៥ឆ្នាំ ក្រោមគម្រោងJ-MIRAIដែលជាគម្រោងសម្រាប់បង្កើនចំនួននិស្សិតអន្តរជាតិ (លើកលែងសិស្សមធ្យមសិក្សា) អោយទៅសិក្សានៅប្រទេសជប៉ុនចំនួន៣៨ម៉ឺននាក់រហូតដល់ឆ្នាំ២០៣៣ដែលបានលើកឡើងដោយក្រុមប្រឹក្សាជំរុញវិស័យអប់រំក្នុងពេលអនាគត។
គិតត្រឹមខែកញ្ញាឆ្នាំ២០២៤ យើងមានការិយាល័យចំនួន៧ទីតំាង នៅទីក្រុងចាកាតានិងស៊ូរ៉ាបាយ៉ាក្នុងប្រទេសឥណ្ឌូនេស៊ី យ៉ាំងហ្គននិងម៉ាន់ដាឡេក្នុងប្រទេសមីយ៉ាន់ម៉ា បាំងកកក្នុងប្រទេសថៃ ទីក្រុងភ្នំពេញក្នុងប្រទេសកម្ពុជា និងទីក្រុងវៀងចន្ទន៍ក្នុងប្រទេសឡាវ ដើម្បីទាក់ទាញនិស្សិតឆ្នើមអន្តរជាតិនៅបណ្តាប្រទេសអាស៊ានទៅសិក្សានៅប្រទេសជប៉ុន។សម្រាប់ឆ្នាំនេះ យើងរៀបនឹងបើកដំណើរការការិយាល័យថ្មីមួយទៀតនៅប្រទេសម៉ាឡេស៊ី។
សាកលវិទ្យាល័យអូកាយ៉ាម៉ាបន្តគាំទ្រ និងផ្តល់ដំបូន្មានបន្ថែមដល់និស្សិតមកពីបណ្តាប្រទេសអាស៊ានដែលមានបំណងចង់ទៅសិក្សានៅប្រទេសជប៉ុន ដោយផ្អែកតាមបទពិសោធន៍ដែលទទួលបាននៅក្នុងប្រទេសមីយ៉ាន់ម៉ា ក៏ដូចជាបទពិសោធន៍នៃការសហការជាមួយស្ថាប័ននានា និងសាកលវិទ្យាល័យជាតិចំនួន៦ (SixERS) នៅប្រទេសជប៉ុន។
* SixERS: សាកលវិទ្យាល័យឈីបបា, សាកលវិទ្យាល័យនីហ្គីតា, សាកលវិទ្យាល័យកាណាហ្សាវ៉ា, សាកលវិទ្យាល័យណាហ្គាសាគី, សាកលវិទ្យាល័យគូម៉ាម៉ូតូ និងសាកលវិទ្យាល័យអូកាយ៉ាម៉ា