Laguage

Study in Japan Global Network Project in ASEAN

CAREER

ប្រទេសជប៉ុនកំពុងទទួលនិស្សិតអន្តរជាតិដែលមានទេពកោសល្យកាន់តែច្រើនឡើងៗដោយមិនគិតពីសញ្ជាតិ។
បុគ្គលិកអន្តរជាតិផ្តល់ថាមពលដល់កន្លែងធ្វើការជាមួយនឹងការគឹតនិងទស្សនៈចម្រុះ។
ប្រទេសជប៉ុនមានក្រុមហ៊ុនឈានមុខគេជាច្រើនដែលមានបច្ចេកវិទ្យានិងទីផ្សាខ្ពស់នៅក្នុងពិភពលោក។
ទាំងនេះរួមបញ្ចូលទាំងសាជីវកម្មធំៗ ក៍ដូចជាក្រុមហ៊ុនខ្នាតតូចនិងមធ្យម។ ការធ្វើការនៅប្រទេសជប៉ុន
អាចជាឱកាសដ៏ល្អមួយដើម្បីប្រមូលចំណេះដឹងនិងបទពិសោធន៍ដែលជួយដល់អនាគតអ្នក។

From international student to employee

ចំនួនមនុស្សដែលផ្លាស់ប្តូរពីស្ថានភាពអ្នករស់នៅ "និស្សិត" ទៅជាអ្នកស្នាក់នៅធ្វើការម្នាក់


Austin

បទសម្ភាសន៍

រៀនភាសាជប៉ុននិងវប្បធម៌សាជីវកម្មដើម្បីក្លាយជាសមាជិកដ៍សំខាន់មួយនៅកន្លែងធ្វើការ

សម្ភាសន៍ ខ្ញុំមកប្រទេសជប៉ុនកាលពីឆ្នាំ2012និងបានចូលរៀននៅសកលវិទ្យាល័យតូក្យូខាងផ្នែកវិទ្យាសាស្ត្រនយោបាយបន្ទាប់ពីបញ្ចប់វគ្គសិក្សាត្រៀម។ បច្ចុប្បន្នខ្ញុំជា Freelance programmer។
ទោះបីជាវាអាស្រ័យលើមុខជំនាញដែលអ្នកបានជ្រើសរើសក៏ដោយ
សាកលវិទ្យាល័យនៅប្រទេសជប៉ុនតែងផ្តល់ជូននូវសេរីភាពជាច្រើន
ហើយអ្នកក៏អាចចូលរួមសកម្មភាពក្រៅម៉ោងសិក្សាផ្សេងៗដូចជាកម្មសិក្សាជាដើម។ លើសពីនេះទៀត ដោយសារប្រព័ន្ធជ្រើសរើសនិស្សិតបញ្ចប់ការសិក្សាថ្មី
ប្រទេសជប៉ុនគឺជាប្រទេសដែលងាយស្រួលបំផុតក្នុងការបង្កើតអាជីពដំបូងរបស់អ្នកក្នុងចំណោមប្រទេសជឿនលឿនដទៃទៀត។ ដើម្បីទទួលបានភាពជោគជ័យនៅប្រទេសជប៉ុន ជាជាងក្លាយជាជនជាតិជប៉ុន
អ្នកគួរតែខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងនាមជាជនបរទេស។
ជំនាញភាសាដែលបានរៀនតាមរយៈការសិក្សានិងធ្វើការនៅប្រទេសជប៉ុន
ក៏ដូចជាការយល់ដឹងអំពីវប្បធម៌ពិសេសមួយនេះ ប្រាកដជាកត្តាល្អមួយដែលមិនអាចជំនួសបាន។
ប្រសិនបើអ្នកចង់ក្លាយជានិយោជិកដ៍ខ្លាំងពូកែម្នាក់នៅក្នុងយុគសម័យសកលភាវូបនីយកម្មនេះ ខ្ញុំពិតជាគាំទ្រនិងណែនាំអោយអ្នកទៅសិក្សានិងធ្វើការនៅប្រទេសជប៉ុន។

Looking for work

និស្សិតអន្ដរជាតិចាំបាច់ត្រូវត្រៀមលក្ខណះទុកជាមុនក្នុងការស្វែងរកការងារ
ដោយហេតុថាការស្វែងរកការងារនៅប្រទេសជប៉ុនមានភាពខុសប្លែកពីគេ។
ដោយសារក្រុមហ៊ុននីមួយៗមានកាលវិភាគខុសៗគ្នា
និស្សិតត្រូវមានភាពសកម្មក្នុងការប្រមូលផ្ដុំពត៍មានពាក់ពន្ធ័សំខាន់ៗដើម្បីភាពងាយស្រួល។

Three tips

1ពីដំបូងត្រូវយល់ដឹងអំពីប្រព័ន្ធស្វែងរកការងារនៅប្រទេសជប៉ុន

ត្រូវយល់ដឹងពីភាពខុសគ្នារវាងការស្វែងរកការងារនៅប្រទេសជប៉ុននិងប្រទេសរបស់អ្នក។

2ប្រមូលផ្តុំព័ត៌មានសំខាន់ៗសម្រាប់និស្សិតអន្តរជាតិ

មិនមែនក្រុមហ៊ុននិងអង្គការទាំងអស់ផ្សព្វផ្សាយថាគេទទួលយកបុគ្គលិកអន្តរជាតិ
ហើយក៍មិនមែនក្រុមហ៊ុនទាំងអស់សុទ្ធតែទទួលយកបុគ្គលិកអន្តរជាតិនុះដែរ។
ដូច្នេះហើយវាពិតជាសំខាន់ណាស់ដែលសិស្សអន្តរជាតិត្រូវតែប្រមូលផ្តុំព័ត៌មានដោយខ្លួនឯង។
ត្រូវប្រាកដស្វែងរកនិងចូលរួមសិក្ខាសាលាសង្ខេបនិងវគ្គសម្ភាសន៍របស់ក្រុមហ៊ុន។ ប្រើប្រាស់មជ្ឈមណ្ឌលការងារ ឬផ្នែកសេវាកម្មអាជីពនៅសាកលវិទ្យាល័យរបស់អ្នកអោយបានពេញលេញ
ក៏ដូចជាអង្គការគាំទ្រនៅខាងក្រៅសាលា (មជ្ឈមណ្ឌលសេវាកម្មការងារសំរាប់ជនបរទេស) ។

3ខិតខំហ្វឹកហាត់ប្រីប្រាស់ភាសាជប៉ុនក្នុងបរិបទអជីវកម្ម

ក្រុមហ៊ុនជប៉ុនតែងតែទទួលយកនិស្សឹតអន្តរជាតិណាដែលមានសមត្ថភាពប្រើប្រាស់ភាសាជប៉ុនបាន។
មិនតែប៉ន្នោះភាសាជប៉ុននៅក្នុងបរិបទអាជីវកម្មគឺខុសគ្នាជាមួយនឹងភាសាទូទៅប្រចាំថ្ងៃ។
រៀនពាក្យប្រើប្រាស់ក្នុងវិស័យអាជីវកម្មឲបានច្រើននៅពេលអ្នកត្រៀមខ្លួនស្វែងរកការងារនៅប្រទេសជប៉ុន។

ប្រភពព័ត៌មាននិងមាតិកាដែលត្រូវប្រមូល

មជ្ឈមណ្ឌលអាជីពនៅសាកលវិទ្យាល័យ

 • ព័ត៌មានជ្រើសរើសបុគ្គលិកក្រុមហ៊ុន
 • ការពិគ្រោះយោបល់បុគ្គលសម្រាប់ការស្វែងរកការងារ
 • បញ្ជីនិស្សិតដែលបានបញ្ចប់ការសិក្សា
 • របាយការណ៍ស្វែងរកការងារពីអតីតនិស្សិតអន្តរជាតិ

កាសែតនិងប្រព័ន្ធផ្សព្វផ្សាយ

 • និន្នាការស្វែងរកការងារសម្រាប់ឆ្នាំសិក្សាបច្ចុប្បន្ន
 • និន្នាការសង្គមជប៉ុន (សេដ្ឋកិច្ចនិងនយោបាយ)
 • កិច្ចការពិភពលោក
 • ព័ត៌មានការងារ

សៀវភៅនិងទស្សនាវដ្តីព័ត៌មាន

 • និន្នាការឧស្សាហកម្ម
 • ការរៀបចំការធ្វើតេស្តត្រួតពិនិត្យ
 • ព័ត៌មានពីក្រុមហ៊ុនដែលធ្វើការស្វែងរកបុគ្គលិក
 • Kaisha Shikiho (សៀវភៅក្រុមហ៊ុនជប៉ុន) និង Gyokai Chizu (ផែនទីពិភពជំនួញ)

អ៊ីនធឺណិត

 • ព័ត៌មានជ្រើសរើសបុគ្គលិកក្រុមហ៊ុន
 • សំណើសុំព័ត៍មាននិងការចាប់ផ្តើមដាក់ពាក្យសុំ
 • ការដាក់ពាក្យសុំសិក្ខាសាលា
 • ព័ត៌មានផ្ទាល់មាត់
 • សៀវភៅស្តីពីការស្វែងរកការងារប្រចាំត្រីមាស
 • ព័ត៌មានក្រុមហ៊ុននិងបរិស្ថានផ្ទៃក្នុងចុងក្រោយ

ការិយាល័យសាធារណៈ

 • ប័ណ្ណព័ត៌មានបើកការងារមិនមាននៅសាកលវិទ្យាល័យទេ
 • ព័ត៌មានកម្មសិក្សា
 • ព័ត៌មានសម្រាប់ជនជាតិបរទេស
 • ការប្រឹក្សាជាលក្ខណៈបុគ្គលស្តីពីការងារធ្វើ

បង្កើតដោយការកែសម្រួល "សៀវភៅណែនាំមូលដ្ឋានពីការសិក្សានៅក្នុងប្រទេសជប៉ុន -"
"មគ្គុទ្ទេសស្វែងរកការងារសម្រាប់និស្សិតអន្តរជាតិ" (JASSO)